រកឃើញវ៉ាក់សាំងគ្រុនឈាម?

រូបភាព

បើតាមគេហទំពរ័សប្បាយយើញថា  ជំងឺគ្រុនឈាមដែលបង្កដោយមូសខ្លា និងបានសម្លាប់ជីវិតកុមារជាច្រើនជារៀងរាល់ឆ្នាំ ពិសេសក្នុងតំបន់ត្រូពិក ពេលនេះមានតម្រុយថា អាចនឹងមានវ៉ាក់សាំងការពារនាអនាគតដ៏ខ្លីខាងមុខ។

វ៉ាក់សាំងថ្មីដែលកំពុងស្រាវជ្រាវដោយស្ថាប័នឱសថ Sanofi របស់បារាំង ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសបាន រំពឹងថានឹងផ្ដល់លទ្ធផលជាវិជ្ជមានក្នុងខែកញ្ញាខាងមុខ ។ បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកុមារជាច្រើននាក់ក្នុងប្រទេសថៃ។ បើសិនជាវ៉ាក់សាំងគ្រុនឈាមនេះសម្រេចដោយជោគជ័យមែននោះ ការដាក់លក់លើទីផ្សារអាចចាប់ដំណើរការណ៍បានក្នុងឆ្នាំ ២០១៥ ដែលនេះអាចបង្ការការចម្លងជំងឺនេះរហូតដល់ ១០០ លានករណីក្នុងមួយឆ្នាំៗ៕

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.