Tablet អេក្រង់ដូច The New iPad តម្លៃក្រោម ៣០០ដុល្លារ

ថ្មីៗ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​ពីរ​នៅ​ប្រទេស​ចិន​ឈ្មោះ​ថា Cube និង Chuwi បាន​ចេញ​លក់ Tablet ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​បំពាក់​មក​ជាមួយ​អេក្រង់ retina display មាន resolution 2048 x 1536 ដូច The new iPad របស់ Apple ដែរ តែ​តម្លៃ​ក្រោម ៣០០​ដុល្លារ ប៉ុណ្ណោះ។រូបភាព

Tablet ដែល​ផលិត​ដោយ​ក្រុមហ៊ុន Cube មាន​ឈ្មោះ​ថា Cube U9GT5 ចំណែក Tablet មួយ​ទៀត​ផលិត​ដោយ Chuwi មាន​ឈ្មោះ​ថា Chuwi V99។ Tablet ទាំង​ពីរ​ស៊េរី​នេះ​បាន​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៩,៧អ៊ីញ ប្រភេទ retina display មាន resolution 2048 x 1536 និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Google គឺ Android 4.1 Jelly Bean ដូច​គ្នា។

ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ Tablet ទាំង​ពីរ​ម៉ូត​បាន​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ទៀត​រួម​មាន៖

– អេក្រង់  retina display ទំហំ ៩,៧អ៊ីញ មាន  resolution 2048 x 1536

– CPU Rockchip RK3066 ARM Cortex-A9 dual core ល្បឿន  1.6 GHz

– RAM ទំហំ 1GB

– អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 16GB តែ​អាច​បន្ថែម​ទំហំ​តាម​រយៈ microSD card

– កាមេរ៉ា​មុខ​និង​ក្រោយ​ទំហំ 2 megapixel

– Bluetooth 2.0

– និង​ថ្ម​កម្លាំង 10,000mAh កាន់​បាន​រយៈ​ពេល ១០ម៉ោង។

ប្រិយមិត្ត​អាច​កុម្ម៉ង់​ទិញ  Cube U9GT5 បាន​នៅ​លើ​គេហទំព័រ cube-tablet ជាមួយ​នឹង​តម្លៃ ២៦៦​ដុល្លារ អាមេរិក។ ចំណែក Chuwi V99 មាន​ដាក់​លក់​នៅ​លើ​គេហទំព័រ pandawill តម្លៃ ២៩០​ដុល្លារ អាមេរិក។

ដក់ស្រង់ចេញពី​​ sabay.com

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.