Archives

Sony ប្រកាស Projector ថ្មីតម្លៃជាង២ម៉ឺនដុល្លារ

មីៗនេះ Sony បានប្រកាសម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ស៊េរីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Sony VPL-VW1000ES  ដែលមានតម្លៃ ២ម៉ឺន៦ពាន់ដុល្លារ អាមេរិក។

Projector ស៊េរីថ្មីនេះមានលក្ខណៈសម្បត្តិដូចជា៖ អាចបញ្ចាំងវីដេអូ 3D បានតែត្រូវពាក់វ៉ែនតា 3D ប្រភេទ active-shutter,  resolution 4096 x 2160, កម្រិតពន្លឺ 1,000,000:1 dynamic contrast ratio និង 2,000 ANSI-lumens of brightness ព្រមជាមួយអំពូល 330W ដែលអាចប្រើប្រាស់បានរយៈពេលពី ២ពាន់ ទៅ ២៥០០ម៉ោង។

ក្រៅពីលក្ខណៈសម្បត្តិខាងលើ Projector ដដែលនេះមានលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖ handy 2.1 x motorised zoom គឺជា feature ថ្មីដែលអាចពង្រីកទំហំរូបភាពពី ៦០អ៊ីញ ទៅ ៣០០អ៊ីញ, ភ្ជាប់ជាមួយរន្ធ Ethernet, រន្ធ HDMI ចំនួន២, រន្ធ component input និងរន្ធ mini D-sub។

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា Sony VPL-VW1000ES នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះក្នុងតម្លៃ២ម៉ឺន៦ពាន់ដុល្លារអាមេរិក៕

BLU Life Pure រាងឡូយមិនចាញ់ iPhoneប៉ុន្តែលក្ខណៈសម្បត្តិវិញអស់ស្ទះ

ថ្មីៗនេះ ក្រុមហ៊ុន BLU Products របស់​អាមេរិក ​​បាន​បញ្ចេញ Smartphone រាង​ឡូយ​អស់​ស្ទះ​មិន​ចាញ់ iPhone ប៉ុន្មាន​នោះ​ទេ ដែល​មាន​ឈ្មោះ​ថា Life Pure។ ពិសេស​ទៀត​នោះ គឺ​ថា​ទូរសព្ទ​នេះ​នឹង​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ៣៥០ដុល្លារ ចំណែក​លក្ខណៈ​​សម្បត្តិ​វិញ​ក៏​មិន​អន់​ដែរ។6135-898299ce_680_400

រូបរាង Life Pure ត្រូវ​បាន​ឌីហ្សាញ​យ៉ាង​ស្រស់​ស្អាត​ទាន់សម័យ​មិន​ចាញ់ Continue reading

Tablet អេក្រង់ដូច The New iPad តម្លៃក្រោម ៣០០ដុល្លារ

ថ្មីៗ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​ពីរ​នៅ​ប្រទេស​ចិន​ឈ្មោះ​ថា Cube និង Chuwi បាន​ចេញ​លក់ Tablet ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​បំពាក់​មក​ជាមួយ​អេក្រង់ retina display មាន resolution 2048 x 1536 ដូច The new iPad របស់ Apple ដែរ តែ​តម្លៃ​ក្រោម ៣០០​ដុល្លារ ប៉ុណ្ណោះ។រូបភាព

Continue reading

BikeCharge សាកថ្មទូរស័ព្ទតាមកង់

ថ្មីៗ​នេះ​នៅ​លើ គេហទំព័រ ubergizmo បាន​បង្ហាញ​ឧបករណ៍​មួយ​ប្រភេទ​ដែល​ជា​ដុំឌីណាម៉ូជំនួយសាកថ្មតាមកង់ មាន​ឈ្មោះ​ថា BikeCharge Dynamo ផ្ដល់​ភាព​ងាយស្រួល ចំណេញ​ថ្លៃ​ភ្លើង និង​ចំណេញ​ពេល​វេលា ព្រោះ​សូម្បី​នៅ​ពេល​ជិះកង់ក៏អាចសាកថ្ម​​ ទូរសព្ទ័ដៃបាន​ដែរ។

អានបន្ថែម Continue reading

Fujifilmចេញកាមេរ៉ាមាន Wireless

ថ្មីៗ​នេះ​ក្រុមហ៊ុន Fujifilm បាន​ប្រកាស​កាមេរ៉ា compact ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​មួយ​ប្រភេទ​ដែល​ អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការ​ចែករំលែក​រូបភាព ព្រមទាំង​វីដេអូ​ដោយ​ផ្ទាល់​ជា​មួយ smart phone ឬ tablet តាម​បច្ចេកវិទ្យា​ទំនើប​ឥត​ខ្សែ Wireless ហើយមាន​ទំហំកាមេរ៉ា 16MP ​ឈ្មោះ​ថា FinePix F800EXR។

រូបភាព

កាមេរ៉ា FinePix F800 EXR មាន​លក្ខណៈសម្បត្តិ​ដូច​ជា៖
– ​ទំហំ​ចាប់​យក​រូបភាព​ 16MP EXR-CMOS sensor និងថត​វីដេអូ​កម្រិត HD 1080p
– កម្រិត Zoom បាន 20x
– មាន​អេក្រង់​LCD​ ទំហំ ៣អ៊ីញ ​
– មាន ISO 12800 សម្រាប់​កំណត់​ពន្លឺ
– មាន​រន្ធ USB និង​ត​ភ្ជាប់​ចេញ​មក​ឧបករណ៍​ធំៗ(ទូរទស្សន៍) តាមរយៈ​រន្ធ​ដោត HDMI
– មាន​មុខងារ auto focus 0.16s
– មាន​ប្រព័ន្ធ GPS ថត​រូបភាព​ដែល​បញ្ជាក់​ពី​ទីតាំង​ងាយ​ស្រួល​ដល់​អ្នកប្រើ​ស្វែងរក​រូប​តាម​តំបន់
– តំណភ្ជាប់៖ បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា Wireless ដែល​អាច​ចែក​រំលែក​រូបភាព ឬ​វីដេអូ​ដោយ​ផ្ទាល់​ជា​មួយ tabletឬ smartphone
– ដំឡើង​កម្មវិធី​មួយ​ចំនួន​ប្រើ​សម្រាប់​ផ្ទេរ​ឯកសារ​ជា​មួយ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android
– មាន​មុខងារ​ពិសេស​ចំនួន ៦​រួម​មាន៖ Pop color, Toy Camera, Miniature, High Key, Dynamic Tone និង មុខងារ Partial color។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Fujifilm នឹង​បញ្ចេញ​លក់​ជា​ផ្លូវការ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ ៣៥០ ដុល្លារ​អាមេរិក។

 ដក់ស្រង់ពី sabay.com

ចិន ចំណាយប្រាក់ ជាង៨១លានដុល្លារ ស្ថាបនាបណ្ដាញ ឃ្លាំមើលចលនា ភពផែនដី

រូបភាព

យោងតាម ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ថា រដ្ឋាភិបាលចិន បានចំណាយទឹកប្រាក់ ប្រមាណ៥១៧ លានយ័ន ស្មើនឹង ៨១,២៤លានដុល្លារ ដើម្បីស្ថាបនាបណ្ដាញ ជាតិឃ្លាំមើល ចលនាភពផែនដី និងបណ្ដាភព ដ៏ទៃៗទៀត ហើយគម្រោងការនេះ នឹងផ្ដើមធ្វើឡើងរយៈពេល ៤ឆ្នាំខាងមុខ ។

រដ្ឋបាលផ្នែកស្ទង់ ទិន្នន័យថ្នាក់ជាតិ ផែនទី និងភូមិសាស្ដ្រ ហៅកាត់ “SBSM” បានឱ្យដឹងថា កម្មវិធីឃ្លាំមើលភព ផែនដីនេះនឹងមាន អ្នកបច្ចេកទេស ចល័តជាង ៣ពាន់នាក់ ដែលបម្រើលើ ផ្នែកឃ្លាំមើលនេះ ។

គួរបញ្ជាក់ថា ប្រទេសចិន មានការអភិវឌ្ឍន៍ឈានឡើងលើផ្នែក បច្ចេកវិទ្យា ក្នុងនោះ មានផ្នែកវាស់ស្ទង់ ទិន្នន័យ និងបច្ចេកវិទ្យានានា ពាក់ព័ន្ធនឹង ផែនទីផងដែរ ។
ក្រុម អ្នកភូមិសាស្ដ្រ សហរដ្ឋអាមេរិក បានកំណត់ជាចុងក្រោយ តាមបណ្ដាញ ដែលអាចមាន តម្លាភាពកើនឡើង៣-៤ សង់ទីម៉ែត្រ ខណៈដែលប្រទេសចិន អាចកំណត់ ភូមិសាស្ដ្រ តែមួយគត់ប្រមាណ ៣០សង់ទីម៉ែត្រ ដែលស្ថិតនៅភាគ ខាងលិច និង៦០សង់ទីម៉ែត្រ ស្ថិតនៅ តំបន់ខាងលិច ។

បណ្ដាញភូមិសាស្ដ្រជាតិ ក៏មានបំណងផលិត (ប្រព័ន្ធកំណត់ទីតាំង ពិភពលោក) 360 GPS ដោយផ្អែកលើស្ថានីយ នានា និងមានផ្កាយរណប តាមឃ្លាំមើលភូមិសាស្ដ្រ ដែលជាបណ្ដាញ ត្រួតពិនិត្យបានរហូត ដល់៤,៥០០ចំណុច ។

លោក លី វៃស៊ិន “Li Weisen” នាយករង SBSM បានលើកឡើងថា បណ្ដាញមួយនេះ នឹងធានា ដល់ពលរដ្ឋ ទាំងឡាយអាចទទួលយក ព័ត៌មានស្ដីអំពី ពេលវេលា ភូមិសាស្ដ្រ បានគ្រប់ចំណុច នៅក្នុងតំបន់ នៅក្នុងប្រទេសចិន ។

បណ្ដាញមួយនេះក៏អាចផ្ដល់នូវគម្រោងការត្រួតពិនិត្យលើ សេវាកម្មនានា ក្នុងនោះមាន ការប្រាប់ឱ្យដឹង អំពីគ្រោះ ធម្មជាតិ និងការអភិវឌ្ឍន៍ ប្រភពធនធានរ៉ែផងដែរ ៕

ES8000ទូរទស្សន៍បញ្ជាដោយសំឡេងនិងកាយវិការ

រូបភាព

ទូរទស្សន៍ smart TV ស៊េរីES8000 របស់ samsung គឺជាជម្រើសម៉ូតចុងក្រោយដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី បញ្ជា ដោយសំឡេង និងកាយវិការ ព្រមទាំងបង្ហាញជាលក្ខណៈ3Dថែមទៀតផង។

Smart TV Continue reading

រថយន្តអង្គរ ពន្យារដល់២០១៣

រូបភាព

រថយន្ដអង្គរដ៏ទំនើបដំបូងគេដំណើរការណ៍ដោយថាមពលអាគុយនឹងចូលទៅក្នុងទីផ្សារ ក្នុងស្រុក នៅពាក់កណ្តាលឆ្នាំ២០១២ នេះត្រូវបានពន្យារពេលរហូតដល់ចុងឬដើមឆ្នាំ២០១៣។ Continue reading