Sony ប្រកាស Projector ថ្មីតម្លៃជាង២ម៉ឺនដុល្លារ

មីៗនេះ Sony បានប្រកាសម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ស៊េរីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Sony VPL-VW1000ES  ដែលមានតម្លៃ ២ម៉ឺន៦ពាន់ដុល្លារ អាមេរិក។

Projector ស៊េរីថ្មីនេះមានលក្ខណៈសម្បត្តិដូចជា៖ អាចបញ្ចាំងវីដេអូ 3D បានតែត្រូវពាក់វ៉ែនតា 3D ប្រភេទ active-shutter,  resolution 4096 x 2160, កម្រិតពន្លឺ 1,000,000:1 dynamic contrast ratio និង 2,000 ANSI-lumens of brightness ព្រមជាមួយអំពូល 330W ដែលអាចប្រើប្រាស់បានរយៈពេលពី ២ពាន់ ទៅ ២៥០០ម៉ោង។

ក្រៅពីលក្ខណៈសម្បត្តិខាងលើ Projector ដដែលនេះមានលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖ handy 2.1 x motorised zoom គឺជា feature ថ្មីដែលអាចពង្រីកទំហំរូបភាពពី ៦០អ៊ីញ ទៅ ៣០០អ៊ីញ, ភ្ជាប់ជាមួយរន្ធ Ethernet, រន្ធ HDMI ចំនួន២, រន្ធ component input និងរន្ធ mini D-sub។

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា Sony VPL-VW1000ES នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះក្នុងតម្លៃ២ម៉ឺន៦ពាន់ដុល្លារអាមេរិក៕

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.