រថយន្តអង្គរ ពន្យារដល់២០១៣

រូបភាព

រថយន្ដអង្គរដ៏ទំនើបដំបូងគេដំណើរការណ៍ដោយថាមពលអាគុយនឹងចូលទៅក្នុងទីផ្សារ ក្នុងស្រុក នៅពាក់កណ្តាលឆ្នាំ២០១២ នេះត្រូវបានពន្យារពេលរហូតដល់ចុងឬដើមឆ្នាំ២០១៣។ Continue reading

Speaker ប្រើថាមពលព្រះអាទិត្យ

រូបភាព  រូបភាព

Speaker បញ្ចូលថ្មដោយពន្លឺព្រះអាទិត្យដែលមានឈ្មោះថា Solar Powered Wireless Bluetooth Speakerនេះ គឺមាន

លក្ខណៈសម្បត្តិរបស់ Solar Speaker រួមមាន៖ Continue reading

អឺរ៉ុប ផ្ដល់ប្រាក់ កម្ចីដល់អេស្ប៉ាញ ១០០ពាន់លានអឺរ៉ូ

រូបភាព

យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១២ថា អឺរ៉ុប បានសម្រេចផ្ដល់ប្រាក់កម្ចី ដល់អេស្ប៉ាញ ប្រមាណជាទឹកប្រាក់១០០ពាន់លានអឺរ៉ូ ។

ក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្លុកអឺរ៉ុប បានសម្រេចផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាល អេស្ប៉ាញតាមរយៈដែលមានធនាគារកណ្ដាល ជាសេនាធិការនោះនូវទឹកប្រាក់ ប្រមាណ១០០ពាន់អឺរ៉ូ ស្មើនឹង១២៥ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។

រដ្ឋមន្ដ្រីចំនួន១៧រូបដែលចូលរួមប្រជុំនៅទីក្រុង ប្រ៊ូសសែល បានលើកឡើងថា ពួកគេយល់អំពីបញ្ហានៅក្នុង ប្រទេសអេស្ប៉ាញ ”ប្លុកអឺរ៉ុបសូមជូនដំណឹងថា តាមរយៈអាជ្ញាធរអេស្ប៉ាញ ដែលបានដាក់សំណើសុំខ្ចីប្រាក់ជាមួយ ផ្លូវការមួយ ពួកយើងបានទទួលរួចហើយ និងសម្រេចលើការស្នើសុំនេះ” ។

គួរបញ្ជាក់ថា ការផ្ដល់ប្រាក់កម្ចីដ៏ច្រើន ដល់រដ្ឋាភិបាលអេស្ប៉ាញ ក្នុងគោលបំណងដើម្បី ”រក្សានូវសុវត្ថិភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ហើយតាមការប៉ាន់ប្រមាណ គឺមានទឹកប្រាក់លើសពី១០០ពាន់លានអឺរ៉ូ” ។

សូមបញ្ជាក់ជាថ្មីថា ថវិកាដែលសម្រេចផ្ដល់ដល់រដ្ឋាភិបាលអេស្ប៉ាញ ទាំងនេះនឹងផ្ដល់ឱ្យ តាមរយៈធនាគារពិសេស មួយដែលទទួលបន្ទុកលើការ សម្របសម្រួលផ្នែកថវិកា នៅប្លុកអឺរ៉ុប៕

 

កុំព្យូទ័រ ថ្មី Touch Screen លើតុ

រូបភាព

ជាទូទៅកុំព្យូទ័រ Touch Screen យើងធ្លាប់ឃើញមានតែនៅលើ Monitorបញ្ឈរទេ។ ដោយឡែកថ្មីៗនេះមានគេហទំព័រ បានបង្ហាញនូវបច្ចេកវិទ្យាអស្ចារ្យថ្មីមួយដោយប្រែពី Monitorបញ្ឈរទៅជាMonitor

 ប្រភេទ Touch Screen នៅលើតុរាបស្មើទៅវិញ។

បញ្ជាក់ប្រាប់ថាបច្ចេកវិទ្យាខាងលើនេះស្ថិតនៅក្នុង គម្រោងKickstarter របស់ក្រុមហ៊ុន Playsurface ហើយវាបានផ្គុំឡើងពីគ្រឿងអេឡិចត្រួនិចជាច្រើនដូចជា៖ កុំព្យូទ័រ ១, កញ្ជាក់ Touch Screen មាន resolution 1280 x 800, ខ្សែ VGA, ខ្សែ USB សម្រាប់តភ្ជាប់ជាមួយកុំព្យូទ័រ, Projector មួយ, កាមេរ៉ាមួយនិងមានគ្រឿងបន្ទាប់បន្សំមួយចំនួនទៀត ។

កុំព្យូទ័រ Touch Screen នេះនឹងមានដាក់លក់នៅលើទីផ្សារនាខែធ្នូខាងមុខនេះជាមួយនឹងតម្លៃ ១,២៥០ ដុល្លារ

វែនតាជ្រមុជទឹកដ៏ទំនើប ជាវែនតាផង និងជាកាមេរ៉ាផង(Video Swim Mask )

រូបភាព

Video Swim Mask ជាវ៉ែនតាជ្រមុជទឹកដ៏ពិសេសសម្រាប់អ្នកដែលចូលចិត្តការលំហែ អារម្មណ៍នៅក្រោមបាតទឹក ដែលត្រូវបានគេផលិតនិងច្នៃប្រឌិតប្រកបដោយសមត្ថភាពខ្ពស់។ Video Swim Mask បានបំពាក់មកជាមួយកាមេរ៉ាឌីជីថលដែលអាចឲ្យគេផ្តិតយករូបភាពនិង ទស្សនីយភាពយ៉ាងសំបូរបែបនៅក្រោមទឹកបានដល់ជម្រៅ ៥ ម៉ែត្រ ដោយរីករាយនិងគ្មានការបារម្ភពីបញ្ហាជ្រាបទឹក។

ជាមួយគ្នានេះដែរ Video Swim Mask មានរន្ធ USB ដែលអាចតភ្ជាប់ទៅកាន់កុំព្យូទ័រជាមួយការប្រើប្រាស់មេម៉ូរីក្នុង ម៉ាស៊ីនទំហំ 16 MB និងអាចបន្ថែម MicroSD ដល់ទៅ 2GB ដើម្បីផ្ទុករូបភាពនិងវីដេអូផ្សេងៗបានកាន់តែច្រើនថែមទៀត។

ជណ្ដើរទៅកាន់ឋានសួរ

  1. មានមនុស្សស្រីម្នាក់ ដែលមានពន្លឺចិញ្ចាចគឺមាស ហើយនាងកំពុងទិញជណ្តើរទៅកាន់ឋានសួគ៌ នៅពេលដែលនាងស្គាល់ទីនោះ ប្រសិនបើហាងទាំងអស់បិទ ជាមួយនិងពាក្យមួយ ដែលនាងអាចទទួលបាននូវអ្វី ដែលនាងបានមក អូ! អូ! ហើយនាងទិញជណ្តើរទៅឋានសួគ៌
  2. មានសញ្ញាមួយនៅលើជញ្ជាំង ប៉ុន្តែនាងចង់ឲ្យច្បាស់ ពីព្រោះពេលខ្លះយើងអាចដឹង ពីពាក្យពីរអត្ថន័យ។ វាដូចជាកូនឈើ ដែលដុះនៅតាមបណ្តោយផ្លូវ។ សម្លេងសត្វដែលច្រៀង ពេលខ្លះការគិតរបស់យើង គឺមានការយល់ច្រឡំ  អូ! វាធ្វើឲ្យខ្ញុំឆ្ងល់! អូ! វាធ្វើឲ្យខ្ញុំឆ្ងល់!
  3. មានអារម្មណ៍មួយពេលខ្ញុំ បានសម្លឹងទៅទិសខាងលិច ហើយព្រលឹងរបស់ខ្ញុំគឺទាមទារ ការចាកចេញ។ នៅក្នុងការគិតរបស់ខ្ញុំ ខ្ញុំបានឃើញរង្វង់នៃផ្សែង ដែលកាត់តាមដើមឈើ ហើយសម្លេងទាំងនោះ ដែលកំពុងឈរមើល អូ! វាធ្វើឲ្យខ្ញុំឆ្ងល់! អូ! វាពិតជាធ្វើឲ្យខ្ញុំឆ្ងល់!
  4. ហើយវាបានខ្សឹបថា បន្តិចទៀតនេះ ប្រសិនបើយើងអាចCall ទៅរកបទភ្លេង ដែលអ្នកផ្លុំប៉ី បានបង្ហាញហេតុផល ហើយថ្ងៃបន្ទាប់មក ពេលអារុណរះ ពីកន្លែងដែលគេឈរ ហើយនិងព្រៃដែលរំពងដោយសម្លេងសើច។
  5. បើមានភាពមមាញឹក នៅក្នុងរបងដើមឈើ ដែលមិនមានសម្លេងរំខាន វាគឺជារដូវផ្ការីក នៅក្នុងខែឧសភា។ ពិតមែនហើយ មាន២ផ្នែក ដែលអ្នកអាចទៅ ប៉ុន្តែនៅក្នុងការរត់ដ៏វែង ពេលវេលានៅតែផ្លាស់ប្តូរ នៅតាមវិថី របស់អ្នក ហើយវាធ្វើឲ្យខ្ញុំឆ្ងល់។
  6. ការឮរបស់អ្នកគឺ បានឲ្យដឹងថាវាមិនអាចទៅ នៅក្នុងករណីយដែលអ្នកមិនដឹង ការហៅរបស់អ្នកផ្លុំប៉ី ឲ្យអ្នកចូលរួមនិងគាត់ នារីដ៏ល្អអើយ អ្នកអាចឮ អ្នកអាចឮខ្យល់បក់ ហើយអ្នកដឹងទេ ជណ្តើររបស់អ្នក បានខ្សឹបខ្យល់។ ហើយយើង ហាលខ្យល់ នៅតាមដងផ្លូវ ស្រមោលរបស់យើងតែងតែខ្ពស់ជាង ព្រលឹងយើង នារីម្នាក់ដើរ អ្នកដឹង ថាវាភ្លឺដែលអ្នកបានបង្ហាញ ហើយអ្វីទាំងអស់ នៅតែវិល ទៅរកមាស។
  7. ហើយបើអ្នកស្តាប់ទៅវាពិបាក សម្លេងនិងមកដល់ចុងក្រោយ នៅពេលដែលយើង មាននមួយក្នុងចំណោមទាំងអស់ តែវាជាបទRockមិនមែន Roll.

នាងទិញជណ្តើរទៅឋានសួគ៌។

បុកគ្នាបន្តិចបន្តួច ហៅបក្ខពួកមកកាង រហូតចង់ផ្ទុះអាវុធ

គ្រាន់តែគ្រោះថ្នាក់ចរាចរបន្តិចបន្តួច បក្ខពួកម្ខាងៗ បានហៅគ្នាមកកាងរៀងៗខ្លួន ឈ្លោះប្រកែក តឹងសរសៃកយកត្រូវរៀងៗខ្លួន រហូតឈានគំរាមដកអាវុធភ្ជង់គ្នា នាវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅមុខរោងកុនវិមានទិព្វ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូន ពេញ ។

អ្នកដំណើរម្នាក់បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ គេឃើញស្រីម្នាក់ រួមទាំងមិត្តភ័ក្តិពីរនាក់ទៀត ដែល សុទ្ធតែស្រវឹងស្រាទាំងអស់គ្នានោះ បានបើករថយន្តរ៉េហ្វ័រ ពណ៌ប្រផះ ពាក់ស្លាកលេខកណ្តាល 2A-5007 តាមផ្លូវព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតបុកនឹងរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5757  របស់ឧកញ៉ាម្នាក់ចំពីក្រោយ ។

អ្នកដំណើរបានឲ្យដឹងទៀតថា បន្ទាប់ពីបុករួចរថយន្តរ៉េហ្វ័រ ក៏បានជិះរត់គេច ដោយមិនព្រមដោះស្រាយ គ្នា ប៉ុន្តែក៏ត្រូវរថយន្តឡង់គ្រីស័រជិះដេញទាន់ កាក់ពីមុខរថយន្តរ៉េហ្វ័រ ភ្លាមៗនោះភាគីទាំងពីរ មិនបាន សម្របសម្រួលគ្នាឡើយ ហើយក៏បានទូរស័ព្ទហៅបក្ខពួករបស់ខ្លួនមកកាង ហើយឈ្លោះប្រកែកគ្នាតឹង សរសៃក រហូតដល់ភាគីខាងលោកឧកញ៉ា ដែលជិះរថយន្តឡង់គ្រីស័រ គំរាមដកកាំភ្លើងភ្ជង់ភាគីរថយន្ត រ៉េហ្វ័រថែមទៀតផង ប្រសិនបើមិនដោះស្រាយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីមានការឈ្លោះគ្នាមួយសន្ទុះ ភាគីទាំងសងខាងក៏យល់ ព្រមឲ្យសមត្ថកិច្ចនាំរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានី ភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់វិញ។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍មានការហួសចិត្តគ្រប់គ្នា ក៏ព្រោះតែរឿងគ្រោះថ្នាក់ចរាចរ បន្តិចបន្តួចសោះ ខ្មែរដូចគ្នាសោះជជែកគ្នាមិនត្រូវ ចេះតែអាងនេះ អាងនោះ រហូតដល់ប្រើកំាភ្លើង ទីបំផុត នៅតែដោះស្រាយមិនកើតដដែល ចុះបើព្រមសម្រួលចិត្ត កុំយកកំហឹងមកទល់កំហឹង ព្យាយាមដោះស្រាយ ដោយសន្តិវិធីទៅ វាចប់បាត់ទៅហើយ ម្យ៉ាងទៀត វាមិនផ្អើលដល់ក្រុមអ្នកព័ត៌មាននាំគ្នាចុះព្រោងព្រាតយ៉ាងនេះទេ៕

ចិនដីគោកទទួលពួក ម៉ាហ្វីយ៉ា ខុសច្បាប់ពី ម៉ាឡេស៊ី ថៃ និងកម្ពុជា ដើម្បីកាត់ទោស តាមផ្លូវច្បាប់

រូបភាព

 ប្រទេសចិនដីគោក បានទទួលក្រុម ម៉ាហ្វីយ៉ា ដែលជាជនជាតិរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីពួកគេត្រូវបាន ក្រុមប្រទេសមួយ ចំនួនដូចជាម៉ាឡេស៊ី ថៃ និង កម្ពុជាចាប់ខ្លួន ដោយចោទពីបទឆ្លងដែនខុសច្បាប់ និងបង្កើតក្រុមសង្គមងងឹត ចាប់ជំរិតតាមប្រព័ន្ឋអ៊ីនធើណែត។

បន្ទាប់ពីកម្ពុជាបានចាប់ខ្លួន ជនជាតិតៃវ៉ាន់ចំនួន ៤៩នាក់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ប្រទេសម៉ាឡេស៊ី ថៃ ក៏បានចាប់ក្រុម ម៉ាហ្វីយ៉ានេះផងដែរ ហើយបានបញ្ជូន ទៅកាន់ចិនដីគោកវិញ ចំនួន១២៦នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ ដែលក្រសួងសន្តិសុខ សាធារណៈរបស់ចិន បានទទួលពួកគេមកកាន់ ទោសតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទជំរិត ទារប្រាក់ឆ្លងដែនប្រទេស។

លោក Wen Guohui ជាមន្រ្តីនាំពាក្យក្រសួងសន្តិសុខ សាធារណៈរបស់ប្រទេសចិនដីគោក បានប្រាប់កាសែតចិន Chinese Daily បាននិយាយថា ពួកគេទាំងអស់បាន មកដល់ទីក្រុងប៉េកាំង បន្ទាប់ពីបញ្ជូនចេញពីទីក្រុង កូឡាឡាំពួរ បាងកក និងភ្នំពេញ។

ការចាប់ខ្លួនពួកគេ ត្រូវបានធ្វើឡើងដោយមាន កិច្ចសហការពីប៉ូលិសចិនដីគោក ប៉ូលិសតៃវ៉ាន់ រូមទាំងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្កា និង ប្រទេសហ្វីជី ក្នុងយុទ្ឋនាការបង្ក្រាបម៉ាហ្វីយ៉ា ទ្រង់ទ្រាយធំ ដែលបានប្រព្រឹត្តសកម្មភាព ខុសច្បាប់ឆ្លងដែនប្រទេស។

សម្រាប់ប្រទេសកម្ពុជា កម្លាំងនគរបាល រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងចាប់ខ្លួន ជនជាតិចិន កោះតៃវ៉ាន់ ចំនួន ៤៩នាក់នៅ ៨គោលដៅ ក្នុងខណ្ឌចំនួន៣ រួមមានខណ្ឌ ឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌសែនសុខ។

ប្រតិបត្ដិការចាប់ជនជាតិចិនកោះតៃវ៉ាន់ នេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកឃើញថា ពួកគេទាំងនេះ បានចូលមកប្រទេសកម្ពុជាហើយ បង្កើតជាក្រុមធ្វើសកម្មភាព ជំរិតទារលុយពីបណ្ដាជនជាតិចិន ផ្សេងទៀត ដែលនៅក្រៅប្រទេស។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១១ កម្លាំងសមត្ថកិច្ច ក៏បានបង្ក្រាប និងចាប់ខ្លួនជនជាតិចិន កោះតៃវ៉ាន់ ដែលជាបក្ខពួក របស់ក្រុមនេះម្ដងរួចហើយ ប្រមាណជិត ២០០នាក់ ហើយក៏បានបញ្ជូនទៅ ឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់ផងដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោក Yang Dong នាយករង នៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃក្រសួងសន្តិសុខសាធារណៈ បាននិយាយប្រាប់សារព័ត៌មានចិនថា ប៉ូលិសក្នុងតំបន់ នៃក្រុមប្រទេសដែលពួកម៉ាហ្វីយ៉ា នៅបានបង្ក្រាបរួមគ្នា ក្នុងការចាប់ពួកគេបញ្ជូនមកស្រុកដើមវិញ។

សូមបញ្ជាក់ថា ប៉ូលិសបានចាប់ខ្លួនក្រុមនេះ ចំនួន៤៨២នាក់ រួមទាំង១៧៧នាក់ ពីចិនដីគោក ២៨៦នាក់ ពីតៃវ៉ាន់ ១៩នាក់ ពីប្រទេសថៃ និងមីយ៉ាន់ម៉ា ដែលពាក់ព័ន្ឋទៅនឹង ការជំរិតទារប្រាក់ក្រៅប្រទេស ដែលមានចំនួន ១១លានដុល្លារសហរដ្ឋអាមេរិក គិតពីឆ្នាំ២០១០ និង២០១១ ។

លោកនិយាយថា “ នេះជាប្រតិបត្តិការដ៏ជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការយុត្តិធម៌អន្តរជាតិ”។

លោកនិយាយថា “មេដឹកនាំក្រុមរបស់ពួកគេ បានពង្រាយប្រព័ន្ឋ និងឧបករណ៍ទៅតាមប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ីដើម្បីធ្វើសកម្មភាព”។

លោក Li Guifang នាយករង នៃគណៈកម្មាធិការឧក្រិដ្ឋកម្ម និយាយថា ជាទូទៅបើសិនជាពួកគេរកឃើញកំហុស ពួកគេនឹងប្រឈមមុខច្បាប់ ក្នុងការជាប់ទោស៣ឆ្នាំ។ ហើយបើសិន ជាទំហំទឹកប្រាក់ដែលពួកគេជំរិតទារប្រាក់ រហូតទៅដល់ ៣០០០០យ៉ន់ ទៅ១០០០០០យ៉ន់ នឹងត្រូវកាត់ទោសរហូតទៅដល់១០ឆ្នាំ ។

កាលពីឆ្នាំមុន កម្ពុជា ក៏បានរួមចំណែកជាមួយ ប្រទេសដទៃទៀតក្នុងតំបន់ ចាប់ខ្លួនឧក្រិដ្ឋជនឆ្លងដែន ឱ្យទៅប្រទេសចិន ដើម្បីកាត់ទោសតាមច្បាប់ផងដែរ ៕

ការស្រូបខ្យល់ មិនបរិសុទ្ធ នៅពេលមានផ្ទៃពោះ អាចធ្វើទារក កើតជំងឺហឺត

តាមការស្រាវជ្រាវរបស់ជំនាញរកឃើញថា ការស្រូបខ្យល់ពុល អាចធ្វើអោយប៉ះពាល់ ដល់ការលូតលាស់

នៅមុខងារចំពោះកុមារ ដែលមានជំងឺហឺត។ អ្នកស្រាវជ្រាវ បានវាយតម្លៃទៅលើកុមារ ដែលមានជំងឺហឺត ១៦២នាក់ ដែលមានអាយុចន្លោះ ៦ឆ្នាំ ទៅ ១៥ឆ្នាំ និងបានប្រើប្រាស់ទិន្នន័យនៃ U.S. Environmental Protection Agency ដើម្បីកំណត់ពីការប៉ះពាល់ ទៅនឹងខ្យល់មិនស្អាត អំឡុងពេលមានផ្ទៃពោះ ។

គាត់បានបង្ហាញថា ការប៉ះពាល់ទៅនឹងឧស្ម័ន ឌីអុកស៊ីតនីត្រូសែន អំឡុងពេលត្រីមាសទី១ និង ទី២ នៃការមានផ្ទៃពោះ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការថយចុះនៃការរីកលូតលាស់ មុខងារសួតទាំងក្មេងប្រុស និងក្មេងស្រីដែលមានជំងឺហឺត។ អាម៊ី ប៉ាដុយឡា (Amy Padula) ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបានបន្ថែមថា ការប៉ះពាល់ទៅនឹងខ្យល់ពុល ចំពោះម្តាយអំឡុងពេល មានផ្ទៃពោះអាចធ្វើអោយ មានឥទ្ធិពលរយៈពេលយូរ លើការលូតលាស់នៃមុខងារ របស់សួតចំពោះកុមារដែល មានជំងឺហឺតនេះ។

គាត់បានបន្ថែមថា លទ្ធផលបានបង្ហាញថា កម្រិតថ្មីៗនៃខ្យល់មិនស្អាត ធ្វើអោយប៉ះពាល់ដល់សុខភាព និងត្រូវការអោយមានការ កាត់បន្ថយខ្យល់ពុល ដែលធ្វើដំណើរក្នុងបរិយាកាសនេះ៕

លេខទូរស័ព្ទសង្គ្រោះបន្ទាន់ សំរាប់ប្រើប្រាស់ក្នុងពេលមានអាសន្ន

១.        អគ្គិភ័យៈ ១១៨, ០២៣ ៧២៣ ៥៥៥

២.        ប៉ូលីសៈ ១១៧, ០២៣ ៣៦៦ ៨៤១, ០២៣ ៧២០ ២៣៥

៣.        រដ្ឋាករទឹកៈ ០២៣ ៧២៤ ០៤៦

៤.        អគ្គិសនីៈ ០២៣ ៧២៣ ៨៧១

៥.        ប៉ូលីសចរាចរណ៍ៈ ០២៣ ៧២២ ០៦៧

៦.        រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែតៈ ១១៩

៧.        រថយន្តសង្គ្រោះ មន្ទីរពេទ្យរុស្សីៈ ០២៣ ២១៧ ៧៦៤, ឫវិទ្យុទាក់ទង ១៥១៩៤០

៨.        រថយន្តសង្គ្រោះ មន្ទីរពេទ្យលោកសង្ឃៈ ០១៦ ៩០៩ ៧៧៤, ០១៦ ៩០៩ ៧៧៤

៩.        លេខប្រចាំការ គ្រុនផ្តាសាយ A(H1N1): ០១២ ៤៨៨ ៩៨១