Sony ប្រកាស Projector ថ្មីតម្លៃជាង២ម៉ឺនដុល្លារ

មីៗនេះ Sony បានប្រកាសម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ស៊េរីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Sony VPL-VW1000ES  ដែលមានតម្លៃ ២ម៉ឺន៦ពាន់ដុល្លារ អាមេរិក។

Projector ស៊េរីថ្មីនេះមានលក្ខណៈសម្បត្តិដូចជា៖ អាចបញ្ចាំងវីដេអូ 3D បានតែត្រូវពាក់វ៉ែនតា 3D ប្រភេទ active-shutter,  resolution 4096 x 2160, កម្រិតពន្លឺ 1,000,000:1 dynamic contrast ratio និង 2,000 ANSI-lumens of brightness ព្រមជាមួយអំពូល 330W ដែលអាចប្រើប្រាស់បានរយៈពេលពី ២ពាន់ ទៅ ២៥០០ម៉ោង។

ក្រៅពីលក្ខណៈសម្បត្តិខាងលើ Projector ដដែលនេះមានលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖ handy 2.1 x motorised zoom គឺជា feature ថ្មីដែលអាចពង្រីកទំហំរូបភាពពី ៦០អ៊ីញ ទៅ ៣០០អ៊ីញ, ភ្ជាប់ជាមួយរន្ធ Ethernet, រន្ធ HDMI ចំនួន២, រន្ធ component input និងរន្ធ mini D-sub។

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា Sony VPL-VW1000ES នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះក្នុងតម្លៃ២ម៉ឺន៦ពាន់ដុល្លារអាមេរិក៕

BLU Life Pure រាងឡូយមិនចាញ់ iPhoneប៉ុន្តែលក្ខណៈសម្បត្តិវិញអស់ស្ទះ

ថ្មីៗនេះ ក្រុមហ៊ុន BLU Products របស់​អាមេរិក ​​បាន​បញ្ចេញ Smartphone រាង​ឡូយ​អស់​ស្ទះ​មិន​ចាញ់ iPhone ប៉ុន្មាន​នោះ​ទេ ដែល​មាន​ឈ្មោះ​ថា Life Pure។ ពិសេស​ទៀត​នោះ គឺ​ថា​ទូរសព្ទ​នេះ​នឹង​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ៣៥០ដុល្លារ ចំណែក​លក្ខណៈ​​សម្បត្តិ​វិញ​ក៏​មិន​អន់​ដែរ។6135-898299ce_680_400

រូបរាង Life Pure ត្រូវ​បាន​ឌីហ្សាញ​យ៉ាង​ស្រស់​ស្អាត​ទាន់សម័យ​មិន​ចាញ់ Continue reading

Tablet អេក្រង់ដូច The New iPad តម្លៃក្រោម ៣០០ដុល្លារ

ថ្មីៗ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​ពីរ​នៅ​ប្រទេស​ចិន​ឈ្មោះ​ថា Cube និង Chuwi បាន​ចេញ​លក់ Tablet ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​បំពាក់​មក​ជាមួយ​អេក្រង់ retina display មាន resolution 2048 x 1536 ដូច The new iPad របស់ Apple ដែរ តែ​តម្លៃ​ក្រោម ៣០០​ដុល្លារ ប៉ុណ្ណោះ។រូបភាព

Continue reading

BikeCharge សាកថ្មទូរស័ព្ទតាមកង់

ថ្មីៗ​នេះ​នៅ​លើ គេហទំព័រ ubergizmo បាន​បង្ហាញ​ឧបករណ៍​មួយ​ប្រភេទ​ដែល​ជា​ដុំឌីណាម៉ូជំនួយសាកថ្មតាមកង់ មាន​ឈ្មោះ​ថា BikeCharge Dynamo ផ្ដល់​ភាព​ងាយស្រួល ចំណេញ​ថ្លៃ​ភ្លើង និង​ចំណេញ​ពេល​វេលា ព្រោះ​សូម្បី​នៅ​ពេល​ជិះកង់ក៏អាចសាកថ្ម​​ ទូរសព្ទ័ដៃបាន​ដែរ។

អានបន្ថែម Continue reading

Fujifilmចេញកាមេរ៉ាមាន Wireless

ថ្មីៗ​នេះ​ក្រុមហ៊ុន Fujifilm បាន​ប្រកាស​កាមេរ៉ា compact ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​មួយ​ប្រភេទ​ដែល​ អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការ​ចែករំលែក​រូបភាព ព្រមទាំង​វីដេអូ​ដោយ​ផ្ទាល់​ជា​មួយ smart phone ឬ tablet តាម​បច្ចេកវិទ្យា​ទំនើប​ឥត​ខ្សែ Wireless ហើយមាន​ទំហំកាមេរ៉ា 16MP ​ឈ្មោះ​ថា FinePix F800EXR។

រូបភាព

កាមេរ៉ា FinePix F800 EXR មាន​លក្ខណៈសម្បត្តិ​ដូច​ជា៖
– ​ទំហំ​ចាប់​យក​រូបភាព​ 16MP EXR-CMOS sensor និងថត​វីដេអូ​កម្រិត HD 1080p
– កម្រិត Zoom បាន 20x
– មាន​អេក្រង់​LCD​ ទំហំ ៣អ៊ីញ ​
– មាន ISO 12800 សម្រាប់​កំណត់​ពន្លឺ
– មាន​រន្ធ USB និង​ត​ភ្ជាប់​ចេញ​មក​ឧបករណ៍​ធំៗ(ទូរទស្សន៍) តាមរយៈ​រន្ធ​ដោត HDMI
– មាន​មុខងារ auto focus 0.16s
– មាន​ប្រព័ន្ធ GPS ថត​រូបភាព​ដែល​បញ្ជាក់​ពី​ទីតាំង​ងាយ​ស្រួល​ដល់​អ្នកប្រើ​ស្វែងរក​រូប​តាម​តំបន់
– តំណភ្ជាប់៖ បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា Wireless ដែល​អាច​ចែក​រំលែក​រូបភាព ឬ​វីដេអូ​ដោយ​ផ្ទាល់​ជា​មួយ tabletឬ smartphone
– ដំឡើង​កម្មវិធី​មួយ​ចំនួន​ប្រើ​សម្រាប់​ផ្ទេរ​ឯកសារ​ជា​មួយ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android
– មាន​មុខងារ​ពិសេស​ចំនួន ៦​រួម​មាន៖ Pop color, Toy Camera, Miniature, High Key, Dynamic Tone និង មុខងារ Partial color។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Fujifilm នឹង​បញ្ចេញ​លក់​ជា​ផ្លូវការ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ ៣៥០ ដុល្លារ​អាមេរិក។

 ដក់ស្រង់ពី sabay.com

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងវត្តអង្គមិញ

ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ និងម្នាក់ទៀតបានរួចជីវិត បន្ទាប់ពីពួកគេនាំគ្នាទៅលេងទឹកស្រះ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងវត្តតាមិញ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីហេតុការណ៍ភ្លាមៗ សាច់ញាតិរបស់កុមរារងគ្រោះ បានមកយកសព ទៅយ៉ាង ប្រញ៉ាប់ប្រញាល់ ដោយមិនមានអ្នកស្គាល់អំពី អត្ដសញ្ញាណ នៃអ្នករងគ្រោះទេ។ សាក្សីនៅកន្លែងកើតហេតុនិយាយថា កុមារារងគ្រោះមាន អាយុប្រហែល១០ឆ្នាំ ចំណែកកុមារាម្នាក់ទៀត ដែលមានសំណាង នៅមានជីវិត មានអាយុប្រហាក់ប្រហែលគ្នា ។

សាក្សីបន្តទៀតថា មុនកើតហេតុ ក្រុមក្មេងប្រុសទាំងនោះ បាននាំគ្នាទៅលេងទឹកស្រះក្នុងវត្ដ ។ ក្រោយមក ពួកគេបានផ្អើលឆោឡោឡើងថា  មានក្មេងលង់ទឹក ទើបអ្នកភូមិចូល ទៅជួយស្រង់ ប៉ុន្ដែវាយឺតពេលទៅហើយ  ព្រោះក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់បាត់ទៅហើយ។

រូបភាព   ដកស្រង់ចេញពីគេហទំព័រដើមអំពិល

សេចក្ដីពិតជាអ្វី?

សេចក្ដីពិតគឺជាអ្វីដែលមិនខុស ដែលស្អាត ល្អ មិនកុហុក ទៀងត្រង់ យើងអាចទទួលបាន យើងអាចមានភស្តុតាង ប៉ុន្តែមានសេចក្ដីពិត។
តើយើងអាចដឹងពីភាពពិតយ៉ាងដូចម្ដេច ?
សេចក្ដីពិតពេលខ្លះវាល្អ និងមានពេលខ្លះទៀតវាមិនល្អនោះទេ។
 កន្លែងនៃសេចក្ដីស្រលាញ់មាន៣ គឺមន្ទីពេទ្យ គុក និង បុណ្យខ្មោច។

រកឃើញវ៉ាក់សាំងគ្រុនឈាម?

រូបភាព

បើតាមគេហទំពរ័សប្បាយយើញថា  ជំងឺគ្រុនឈាមដែលបង្កដោយមូសខ្លា និងបានសម្លាប់ជីវិតកុមារជាច្រើនជារៀងរាល់ឆ្នាំ ពិសេសក្នុងតំបន់ត្រូពិក ពេលនេះមានតម្រុយថា អាចនឹងមានវ៉ាក់សាំងការពារនាអនាគតដ៏ខ្លីខាងមុខ។

វ៉ាក់សាំងថ្មីដែលកំពុងស្រាវជ្រាវដោយស្ថាប័នឱសថ Sanofi របស់បារាំង ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសបាន រំពឹងថានឹងផ្ដល់លទ្ធផលជាវិជ្ជមានក្នុងខែកញ្ញាខាងមុខ ។ បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកុមារជាច្រើននាក់ក្នុងប្រទេសថៃ។ បើសិនជាវ៉ាក់សាំងគ្រុនឈាមនេះសម្រេចដោយជោគជ័យមែននោះ ការដាក់លក់លើទីផ្សារអាចចាប់ដំណើរការណ៍បានក្នុងឆ្នាំ ២០១៥ ដែលនេះអាចបង្ការការចម្លងជំងឺនេះរហូតដល់ ១០០ លានករណីក្នុងមួយឆ្នាំៗ៕

ចិន ចំណាយប្រាក់ ជាង៨១លានដុល្លារ ស្ថាបនាបណ្ដាញ ឃ្លាំមើលចលនា ភពផែនដី

រូបភាព

យោងតាម ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ថា រដ្ឋាភិបាលចិន បានចំណាយទឹកប្រាក់ ប្រមាណ៥១៧ លានយ័ន ស្មើនឹង ៨១,២៤លានដុល្លារ ដើម្បីស្ថាបនាបណ្ដាញ ជាតិឃ្លាំមើល ចលនាភពផែនដី និងបណ្ដាភព ដ៏ទៃៗទៀត ហើយគម្រោងការនេះ នឹងផ្ដើមធ្វើឡើងរយៈពេល ៤ឆ្នាំខាងមុខ ។

រដ្ឋបាលផ្នែកស្ទង់ ទិន្នន័យថ្នាក់ជាតិ ផែនទី និងភូមិសាស្ដ្រ ហៅកាត់ “SBSM” បានឱ្យដឹងថា កម្មវិធីឃ្លាំមើលភព ផែនដីនេះនឹងមាន អ្នកបច្ចេកទេស ចល័តជាង ៣ពាន់នាក់ ដែលបម្រើលើ ផ្នែកឃ្លាំមើលនេះ ។

គួរបញ្ជាក់ថា ប្រទេសចិន មានការអភិវឌ្ឍន៍ឈានឡើងលើផ្នែក បច្ចេកវិទ្យា ក្នុងនោះ មានផ្នែកវាស់ស្ទង់ ទិន្នន័យ និងបច្ចេកវិទ្យានានា ពាក់ព័ន្ធនឹង ផែនទីផងដែរ ។
ក្រុម អ្នកភូមិសាស្ដ្រ សហរដ្ឋអាមេរិក បានកំណត់ជាចុងក្រោយ តាមបណ្ដាញ ដែលអាចមាន តម្លាភាពកើនឡើង៣-៤ សង់ទីម៉ែត្រ ខណៈដែលប្រទេសចិន អាចកំណត់ ភូមិសាស្ដ្រ តែមួយគត់ប្រមាណ ៣០សង់ទីម៉ែត្រ ដែលស្ថិតនៅភាគ ខាងលិច និង៦០សង់ទីម៉ែត្រ ស្ថិតនៅ តំបន់ខាងលិច ។

បណ្ដាញភូមិសាស្ដ្រជាតិ ក៏មានបំណងផលិត (ប្រព័ន្ធកំណត់ទីតាំង ពិភពលោក) 360 GPS ដោយផ្អែកលើស្ថានីយ នានា និងមានផ្កាយរណប តាមឃ្លាំមើលភូមិសាស្ដ្រ ដែលជាបណ្ដាញ ត្រួតពិនិត្យបានរហូត ដល់៤,៥០០ចំណុច ។

លោក លី វៃស៊ិន “Li Weisen” នាយករង SBSM បានលើកឡើងថា បណ្ដាញមួយនេះ នឹងធានា ដល់ពលរដ្ឋ ទាំងឡាយអាចទទួលយក ព័ត៌មានស្ដីអំពី ពេលវេលា ភូមិសាស្ដ្រ បានគ្រប់ចំណុច នៅក្នុងតំបន់ នៅក្នុងប្រទេសចិន ។

បណ្ដាញមួយនេះក៏អាចផ្ដល់នូវគម្រោងការត្រួតពិនិត្យលើ សេវាកម្មនានា ក្នុងនោះមាន ការប្រាប់ឱ្យដឹង អំពីគ្រោះ ធម្មជាតិ និងការអភិវឌ្ឍន៍ ប្រភពធនធានរ៉ែផងដែរ ៕

ES8000ទូរទស្សន៍បញ្ជាដោយសំឡេងនិងកាយវិការ

រូបភាព

ទូរទស្សន៍ smart TV ស៊េរីES8000 របស់ samsung គឺជាជម្រើសម៉ូតចុងក្រោយដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី បញ្ជា ដោយសំឡេង និងកាយវិការ ព្រមទាំងបង្ហាញជាលក្ខណៈ3Dថែមទៀតផង។

Smart TV Continue reading